khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញនាំយកអំណោយរបស់ឯកឧត្តម ងួន ណារ៉ា​ និងលោកជំទាវ និងលោក បឹង គឹមសឹង និងលោកស្រី ជូនដល់វីរកងទ័ពរថក្រោះអគ្គបញ្ជាការដ្ឋានជួរមុខទិសភូមិភាគទី៥ និងវីរកងទ័ពកាំភ្លើងធំអគ្គបញ្ជាការដ្ឋានជួរមុខ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយកអំណោយរបស់ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកជំទាវ និងលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ និងលោកស្រី ជូនដល់វីរកងទ័ពរថក្រោះអគ្គបញ្ជាការដ្ឋានជួរមុខទិសភូមិភាគទី៥ មីជាតិ១០០កេស ទឹកបរិសុទ្ធកម្ពុជា១០០កេស និងវីរកងទ័ពកាំភ្លើងធំអគ្គបញ្ជាការដ្ឋានជួរមុខ មីជាតិ១០០កេស និងទឹកបរិសុទ្ធ១០០កេស។
    ឯកឧត្តម សូមកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកជំទាវ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ដែលមានទឹកចិត្តស្នេហាជាតិ និងគោរពស្រឡាញ់វីរកងទ័ពខេមរភូមិន្ទជាតិយើង។ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំប្បីឃ្លាងឃ្លៀតឡើយ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក